Saturday, March 4, 2017
កិច្ចការថ្ងៃនេះកុំទុកដល់ថ្ងៃស្អែក
មនុស្សដែលសម្បូរយោបល់ល្អៗ
មនុស្សដែលសម្បូរយោបល់ល្អៗ
ប្រសិនបើអ្នកមិនហ៊ានប្រថុយ
ប្រសិនបើអ្នកមិនហ៊ានប្រថុយ
ស្នេហាធ្វើឲ្យពេលវេលាដើរទៅមុខ
ស្នេហាធ្វើឲ្យពេលវេលាដើរទៅមុខ
ពេលវេលាធ្វើឲ្យចំណងស្នេហាទន់ខ្សោយ
សុភាសិតបារាំង
គុណធម៌ ១៣ យ៉ាង
គុណធម៌ ១៣ យ៉ាង
(រូបប៊ិនយ៉ាមីនហ្វ្រេងគ្លីន នៅលើក្រដាសប្រាក់ ១០០ ដុល្លារ)
សម្រង់សម្តីប៊ិនយ៉ាមីនហ្វ្រេងគ្លីន "ប្រសិនបើចង់ឲ្យគេនៅចង ចាំអ្នកទោះជាអ្នកស្លាប់បាត់បង់ជីវិតទៅហើយក្តី ចូរសរសេរស្នាដៃនិពន្ធដែលប្រកបដោយតម្លៃគួរអាន ឬធ្វើអំពើប្រកបដោយតម្លៃគួរនឹងគេសរសេរអំពីស្នាដៃរបស់អ្នក" ។
ខាងក្រោមនេះគឺជាសម្រង់គុណធម៌ទាំង ១៣ យ៉ាង ដែលប៊ិនយ៉ាមីនហ្វ្រេងគ្លីន ប្រកាន់ខ្ជាប់
១. ការចេះប្រមាណ៖ បរិភោគត្រឹមល្មម ផឹកក៏ត្រឹមល្មម
២. ស្ងាត់ស្ងៀម៖ និយាយតែពាក្យមានប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ ជៀសវាងនិយាយបញ្ជោរ។
៣. សណ្តាប់ធ្នាប់៖ ទុកដាក់របស់គ្រប់យ៉ាងឲ្យមានរបៀប។ របស់របរត្រូវតែមានកន្លែងសម្រាប់ទុកដាក់។
៤. ការសម្រេចចិត្ត៖ ជ្រើសរើសធ្វើកិច្ចការដ៏ត្រឹមត្រូវ រួចបំពេញការងាររហូតចប់ចុងចប់ដើម។
៥. សន្សំសំចៃ៖ កុំខ្ជះខ្ជាយប្រាក់។ ការចាយប្រាក់សម្រាប់ធ្វើអំពើល្អជាមួយអ្នកដទៃនិងខ្លួនឯងមិនចាត់ទុកថាខ្ជះខ្ជាយទេ។
៦. ឧស្សាហ៍៖ កុំខ្ជះខ្ជាយពេលវេលា។ ជានិច្ចកាលត្រូវធ្វើកិច្ចការអ្វីមួយដែលមានប្រយោជន៍។
៧. សេចក្តីស្មោះត្រង់៖ កុំកេងប្រវ័ញ្ច។ ទៀងត្រង់ទាំងគំនិត និងសម្តី។
៨. យុត្តិធម៌៖ កុំបង្កភាពអយុត្តិធម៌ដល់អ្នកដទៃ។
៩. សមរម្យ៖ កុំជ្រុលនិយម។
១០. ស្អាតជានិច្ច៖ សម្អាតរាងកាយ សម្លៀកបំពាក់ និងរស់នៅស្អាត។
១១. រក្សាភាពស្ងប់ស្ងាត់។ កុំលេងសើច។ កុំភ្ញាក់ផ្អើលជាមួយរឿងទូទៅ ឬរឿងដែលជៀសមិនផុត។
១២. បរិសុទ្ធភាព៖ រួមភេទ ដោយកម្រ លើកលែងតែដើម្បីសុខភាព ឬដើម្បីបន្តពូជពង្ស។
១៣. ការដាក់ខ្លួន៖ ប្រតិបត្តិតាមសូក្រាត។
ប្រាក់កើតចេញពីគំនិត
ប្រាក់កើតចេញពីគំនិត
ប្រាក់មិនមែនជាឧបសគ្គ
ប្រាក់មិនមែនជាឧបសគ្គ
មេរៀនវេយ្យាករណ៍អង់គ្លេស
មេរៀនវេយ្យាករណ៍អង់គ្លេស
Subscribe to:
Posts (Atom)