ក្បួនគុណចំនួនពីរខ្ទង់ដោយមាត់ទទេ
ការគុណចំនួនពីរខ្ទង់ដោយមាត់ទទេ
មិនមែនជាការលំបាកណាស់ណាទេ កាលណាគេចេះបច្ចេកទេសគិតលេខលឿន
ដោយបំបែកចំនួនដែលត្រូវគុណឲ្យទៅជាលេខតូចល្មម
ដែលគេអាចគិតដោយមាត់ទទេបាន។ ឧទាហរណ៍ 63 X 27 យើងអាចសរសេរទៅជា
63X(9X3) បន្ទាប់មក យក 63 គុណនឹង 9 (មិនលំបាកគិតដោយមាត់ទទេ
នោះទេ) រួចយកផលគុណដែលយកឃើញមក គុណនឹង3បន្តទៀត។
63X9=567
567X3=1701
ដូច្នេះ 63 គុណនឹង 27 ស្មើ នឹង 1701 ។
ចំណាំ
ក្បួននេះអនុវត្តបានចំពោះចំនួនពីរខ្ទង់ដែលអាចបំបែកជាផលគុណនៃ
ចំនួនមួយខ្ទង់បាន (បំបែកដូចមេលេខ)។
0 comments:
Post a Comment