វិធីសាស្ត្ររៀនសម្រាប់អ្នកមមាញឹកក្នុងការងារ
១. ចូររៀបចំបញ្ជីកិច្ចការងារដាក់តាមខ្លួនជានិច្ច
ដូចជាថ្ងៃនេះត្រូវធ្វើលំហាត់គណិតវិទ្យា៣លំហាត់ គណនេយ្យ១មេរៀន
ទិញសម្លៀកបំពាក់២សម្រាប់ ជួបប្រជុំជាមួយភ្ញៀវម៉ោង១០ព្រឹក ។ល។
២. ចូររៀបចំសម្ភារៈសិក្សាឲ្យមានគ្រប់គ្រាន់រួចជាស្រេច
ដូចជាកត់ចំនុចសំខាន់នៃខ្លឹមសារមេរៀនដាក់លើក្រដាសតូចៗដែលអាច
ដាក់តាមខ្លួនបាន ឬថតសំលេងមេរៀនដាក់ក្នុងទូរស័ព្ទដៃជាដើម។
៣. ចូរដាក់ក្រដាសមេរៀននៅក្បែរជញ្ជាំង
ឬកន្លែងណាមួយដែលអ្នកអាចមើលឃើញនិងអានបានពេលកំពុងសិតសក់
បោកខោអាវ ឬធ្វើកិច្ចការផ្សេងទៀត។
៤. ពេលធ្វើដំណើរទៅធ្វើការ ចូរចាក់មេរៀនក្នុងទូរស័ព្ទដៃស្តាប់។
៥. ពេលដើរពីកន្លែងចតរថយន្ត ឬម៉ូតូទៅថ្នាក់រៀនឬកន្លែងធ្វើ្ការ ចូរទន្ទេញមេរៀនតាមកំណត់ត្រា ឬស្តាប់មេរៀន។
៦. អ្នកអាចបរិភោគអាហារថ្ងៃត្រង់បណ្តើរ ស្តាប់មេរៀនបណ្តើរក៏បាន។
ការចេះប្រើពេលវេលាខ្លីៗឲ្យមានប្រសិទ្ធភាពនិងគុណប្រយោជន៍
ជួយឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ គ្រួសារ ការងារ
និងការសិក្សា ដោយមិនប៉ះពាល់ដល់ដំណេក។
Saturday, March 4, 2017
វិធីសាស្ត្ររៀនសម្រាប់អ្នកមមាញឹកក្នុងការងារ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment