Saturday, March 4, 2017

មុខ​ជំនាញ​ចិត្ត​វិទ្យា (Field of Psychology)


មុខ​ជំនាញ​ចិត្ត​វិទ្យា (Field of Psychology)

មុខជំនាញ ​ចិត្ត​វិទ្យា​ជា​មុខ​ជំនាញ​ដ៏​ពេញ​និយម​មួយ​នៅ​បណ្តា​ប្រទេស​ អភិវឌ្ឍន៍​និង​ប្រទេស​មហា​អំណាច​រួម​មាន​សហរដ្ឋ​អាមេរិច​ជា​ដើម។ នៅ​​កម្ពុជា​ គេ​ហាក់​មិនទាន់​ចាប់​អារម្មណ៍​ច្រើននៅ​ឡើយ​។ ចិត្ត​វិទ្យា​ជា​វិទ្យាសាស្ត្រ​មួយ​សិក្សា​អំពី​ចិត្ត​និង​ទង្វើ​របស់​ មនុស្ស​។ ដើម្បី​ចូល​រៀន​មុខ​ជំនាញ​នេះ​បាន​សិស្សានុស្សិស​ត្រូវ​​​ត្រៀម​លក្ខណៈ​ ចំណេះ​ដឹង​មូល​ដ្ឋាន​​លើ​មុខ​វិជ្ជា ​គណិត​វិទ្យា​និង​​​ជីវិវិទ្យា។ និស្សិត​ដែល​សិក្សា​ជំនាញ​ចិត្ត​វិទ្យា​ នឹង​បាន​យល់​ដឹង​អំពី​ដំណើរ​អភិវឌ្ឍន៍​របស់ចិត្ត​​ របៀប​ជំរុញ​លើក​ទឹក​ចិត្ត​​​របៀប​​ប្រើ​ប្រាស់​ស្ថិតិ​ និង​វិធី​ធ្វើ​តេស្ត​សាក​ល្បង​​​បែប​វិទ្យា​សាស្ត្រ​លើ​ទង្វើ​ ឬ​ចរិត​របស់​មនុស្ស​ ឬ​ក្រុម​មនុស្ស។ ចិត្ត​វិទ្យាសិក្សា​អំពី​ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស​ មនុស្ស​និង​ឧបករណ៍​នៅ​កន្លែង​ដើម្បី​​បង្កើន​ប្រសិទ្ធ​ភាព​ការងារ។

ការងារ​ដែល​សម​ស្រប​បំផុត​សម្រាប់​និស្សិត​ចិត្តវិទ្យា គឺ​ការងារ​សហគមន៍​ អង្គការ សមាគម​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​សង្គម​ ឬ​ទឹក​ចិត្ត​ឬ​ទង្វើ​របស់​ក្រុម​មនុស្ស ឬ​សង្គម​មនុស្ស​ និង​អាច​ធ្វើ​ជា​គ្រូបង្រៀន​នៅ​តាម​មហា​វិទ្យា​ល័យ​។ ក្រៅ​ពី​នេះ​ ជំនាញ​ចិត្ត​វិទ្យា​អាច​យក​ទៅ​បម្រើ​ការ​សម្រាប់​ស្រាវ​ជ្រាវ​ទី​ផ្សារ​អំពី ​ទឹក​ចិត្ត​អតិថិជន​មក​លើ​ផលិត​ផល​ក្រុម​ហ៊ុន​ ឬ​ប្រើ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ និងការ​រៀបចំ​ប្រព័ន្ធ​លើក​ទឹក​ចិត្ត​និង​ទូរទាត់​សំណង​ក្នុង​ក្រុម​ហ៊ុន។ សម្រាប់​អ្នក​ដែល​មាន​ធនធាន​ហិរញ្ញ​វត្ថុ​និង​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ អាច​ចង​ក្រង​គ្នា​ជា​ក្រុម​បើក​ជា​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ផ្លូវ​​ចិត្ត​ បាន។

0 comments:

Post a Comment