ក្បួនគុណលេខដែលមានលេខខ្ទង់ដប់ដូចគ្នា និងលេខខ្ទង់រាយមានផលបូកស្មើ១០
ឧទាហរណ៍ ៦៣ X ៦៧
ខ្ទង់ដប់ គឺលេខ ៦ដូចគ្នា
ខ្ទង់រាយ គឺ ៣ និង ៧ ដែលមានផលបូកស្មើនឹង១០
-យកលេខខ្ទង់ដប់ គុណនឹងចំនួនធំជាងមួយលេខ គឺ៦ គុណនឹង ៧ ស្មើនឹង ៤២
-យកលេខខ្ទង់រាយគុណគ្នា គឺ៣គុណនឹង៧ ស្មើនឹង ២១
-យកផលគុណទាំងពីរខាងលើមកដាក់ជាប់គ្នា គឺ ៤២២១
ឧទាហរណ៍ ២១ X ២៩
ខ្ទង់ដប់ គឺលេខ ២ដូចគ្នា
ខ្ទង់រាយ គឺ ១ និង ៩ ដែលមានផលបូកស្មើនឹង១០
-យកលេខខ្ទង់ដប់ គុណនឹងចំនួនធំជាងមួយលេខ គឺ២ គុណនឹង ៣ ស្មើនឹង ៦
-យកលេខខ្ទង់រាយគុណគ្នា គឺ១គុណនឹង៩ ស្មើនឹង ០៩
-យកផលគុណទាំងពីរខាងលើមកដាក់ជាប់គ្នា គឺ ៦០៩
ស្រាវជ្រាវចងក្រងដោយ គេហទំព័រសាលារៀន salarean.com
Wednesday, March 1, 2017
ក្បួនគុណលេខដែលមានលេខខ្ទង់ដប់ដូចគ្នា និងលេខខ្ទង់រាយមានផលបូកស្មើ១០
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment