កូនភ្លោះ៣ កើតលើកដំបូងបាន២ មួយអាទិត្យក្រោយទើបកើតមួយទៀត
ស្ត្រីជនជាតិចិនម្នាក់កំពុងធ្វើឲ្យគ្រប់ គ្នាហួសចិត្តផង និងស្ទើរមិនជឿផង ក្រោយដឹងថាគាត់ពពោះកូនភ្លោះ៣ តែសម្រាលកូនពីរដងដែលគម្លាតរយៈពេលពីគ្នាដល់ទៅ ៧ថ្ងៃ។
អ្នកស្រីបានទទួលការព្យាបាលឲ្យមានកូនកាលពីសីហាឆ្នាំ ២០១៦ ហើយបានឈឺពោះសម្រាលកូននៅមន្ទីរពេទ្យ People's Hospital of Yichang តាំងពីថ្ងៃទី២១កុម្ភៈ។
កូនស្រីកើតមុនទាំងពីរ ស្ថិតនៅក្នុងស្រោមសុករួមគ្នា តែកូនប្រុសនៅក្នុងសុកដាច់ដោយឡែកម្នាក់ឯង។ ប្រធានគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខាងលើលោក Chen Aihua និយាយថា លោកធ្វើការជាគ្រូពេទ្យជាង ២០ឆ្នាំហើយ នេះជាលើកទីមួយដែលលោកបានឃើញស្ត្រីឈឺពោះសម្រាលកូន២ដង ក្នុងរយៈពេលមួយសប្ដាហ៍។"
កូនទាំង៣នាក់ សុទ្ធតែកើតមិនគ្រប់ខែ និងមានទម្ងន់ស្រាលមិនត្រូវតាមស្ដង់ដាកូនង៉ែតឡើយ តែពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានមើលសុខភាពទារកយ៉ាងយកចិត្ត ទុកដាក់៕



0 comments:
Post a Comment