របៀបរៀបចំកាលវិភាគសិក្សា
១. បែងចែកពេលវេលាជាចំណែកៗ ពោលគឺរៀន៥០នាទី សម្រាក១០នាទី។
២. បែងចែកពេលវេលាសម្រាប់ដំណេកយ៉ាងហោចណាស់ពី៧ទៅ៨ម៉ោងរាល់យប់។ ប្រការសំខាន់គួរចូលគេងពីម៉ោង១០យប់ដល់ភ្លឺ។
៣. រៀបចំពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់ការបរិភោគអាហារ។
៤. បែងចែកពេលវេលាសម្រាប់លំហាត់ប្រាណ
និងទំនាក់ទំនងជាមួយសង្គមខាងក្រៅ
ពីព្រោះការរស់នៅមិនមែនសម្រាប់តែការសិក្សាមួយមុខទេ។
៥. គួរយកពេលថ្ងៃជាពេលសម្រាប់សិក្សា
ព្រោះតាមការស្រាវជ្រាវបង្ហាញថា
ការរៀននៅពេលថ្ងៃ១ម៉ោងមានប្រសិទ្ធភាពស្មើនឹងការរៀន១ម៉ោងកន្លះ
នៅពេលយប់។
៦. គួរលៃម៉ោងសម្រាប់រំលឹកមេរៀនរយៈពេលខ្លីៗមុននិងក្រោយពេលរៀនមុខវិជ្ជានីមួយៗនៅសាលា។
៧. ចូរប្រើប្រាស់ម៉ោងទំនេរដែលអ្នកធ្លាប់តែខ្ជះខ្ជាយពីមុន។
៨. ក្នុងកាលវិភាគនីមួយៗគួរជៀសវាងរៀបរាប់លំអិតពេក។
Saturday, March 4, 2017
របៀបរៀបចំកាលវិភាគសិក្សា
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment