Saturday, March 4, 2017

សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល


សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

សាកល ​វិទ្យាល័យវិ​ទ្យាសាស្រ្ត​សុខា​ភិបាល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​មិថុនា​ ឆ្នាំ​១៩៤៦ ដែល​មាន​ឈ្មោះ​ថា​សាលា​មន្ត្រី​វិទ្យា​ពេទ្យ​នៅ​ឆ្នាំ​១៩៥៣​ បានផ្លាស់ប្តូទៅជាសាលាភូមិន្ទ វិទ្យាពេទ្យកម្ពុជា​និង​ក្រោយ​មក​ទៀត​បាន​ផ្លាស់​ទៅ​ជា​មហា​វិទ្យាល័យ​វេជ្ជ ​សាស្រ្ត​ និង​ឱសថ​សាស្រ្ត​នៅក្នុងឆ្នាំ ១៩៦២។នៅឆ្នាំ១៩៦៧មហាវិទ្យាល័យឱសថសាស្រ្តបាន ផ្លាស់​ប្តូ​ទី​តាំង​នៅក្នុងបរិវេណសាកលវិទ្យាល័យភ្នំពេញ។ ឆ្នាំ១៩៧១សាកលវិទ្យាល័យ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​មហាវិទ្យាល័យ​អមវេជ្ជសាស្រ្ត​ដែល​ពេល​នោះ​ផ្នែក​ទន្ត ​សាស្រ្ត​ត្រូវបាន​បង្កើត​ឡើង​ផងដែរ។ ក្រោយ​​មក​​សាកល​វិទ្យាល័យ​​ត្រូវ​បាន​​បោះបង់​ចោល​ទាំង​​ស្រុង និង​​ទទួល​​រងការ​ខូចខាង​នៅក្នុង​របប បន​ប្រល័យ​ពូជសាសន៍ប៉ុលពត។ សាកល​វិទ្យាល័យ​ត្រូវ​បាន​បើក​ទ្វា​ឡើង​វិញ​នៅឆ្នាំ១៩៨០ ដែលមានឈ្មោះថាមហា វិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្តហើយបានប្រែក្លាយទៅជា សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាលនៅ​ក្នុង​ឆ្នាំ​១៩៩៧​។​នៅ​ ចុងឆ្នាំ​២០០១ សាកល​វិទ្យាល័យបានប្រែក្លាយទៅជាគ្រឹះស្ថានសាធារណរដ្ឋបាលដែលក្នុងនោះរួម មានមហាវិទ្យាល័យវេជ្ជាសាស្រ្ត ឱសថាសាស្រ្ត ទន្តវទនសាស្រ្ត និង សាលាបច្ចេក ទេស​ថែទាំវេជ្ជសាស្រ្ត។

គេហទំព័រ http://www.univ-sante.edu.kh/internet/

មហាវិទ្យាល័យទន្តវទនសាស្រ្ត

ទំនាក់ទំនង : សាស្រ្តាចារ្យ. វ៉ន វុត្ថា

ព្រឹទ្ធបុរសរងមហាវិទ្យាល័យទន្តវទនសាស្រ្ត

Email   vuthavorn@univ-sante.edu.kh /   vuthavorn@hotmail.com,

ទូរស័ព្ទ: (855) 12 822751

មហាវិទ្យាល័យវេជ្ជសាស្រ្ត

ទំនាក់ទំនង : អ្នកស្រី តឹក ថារី

លេខាធិការ

Email   facmedth@yahoo.com

ទូរស័ព្ទ: (855) 12 567871

សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត

ទំនាក់ទំនង : កញ្ញា តូច ចាន់

លេខាធិការ

Email   tauchchan_tsmc@yahoo.com

ទូរស័ព្ទ: (855) 12 454651

ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

ទំនាក់ទំនង : លោក អ៊ូ ប៊ុនដា

Email   bunda_ou@yahoo.com

ទូរស័ព្ទ: (855) 77 477778.

0 comments:

Post a Comment