Wednesday, March 1, 2017

ការ​ស្នង​ត្រកូល​ជំនួញ​ជប៉ុន



តាម​ប្រពៃ​ណី​ជប៉ុន ការ​ស្នង​មរតក​គ្រួសារ ឬ​ជំនួញ​ ត្រូវ​ប្រគល់​ឲ្យ​កូន​ប្រុស​ច្បង​ ប៉ុន្តែ​ប្រសិន​បើ​ក្នុង​គ្រួសារ​ណាដែលមាន​តែ​កូន​ស្រី​ មរតក​ត្រូវ​បាន​ទៅ​កូន​ប្រសារ​ប្រុស។ ដោយសារ​ប្រពៃណី​នេះ ជប៉ុន​មាន​ទម្លាប់​ទទួល​កូន​ចិញ្ចឹម​(ប្រុស) ដែល​ជាទូទៅ​មាន​អាយុ​ពី​ ២០ ទៅ​ ៣០​ ឆ្នាំ​ ។ កូន​ចិញ្ចឹម​នេះ មាន​សិទ្ធិ​ទទួល​យក​មរតក​​ និង​ស្នង​មុខ​ជំនួញ​គ្រួសារ​ ។ ដូច្នេះ​សម្រាប់​គ្រួសារ​ដែល​មាន​តែ​កូន​ស្រី​ កូន​ប្រសារ​ប្រុស​គឺ​ជា​អ្នក​ទទួល​ទ្រព្យ​សម្បត្តិ​វង្ស​ត្រកូល(ក្រោយ​ពេល​ ឪពុក​ម្តាយ​ខាង​ស្រី​​​ធ្វើ​​មរណកាល​) តែ​ត្រូវ​ប្តូរ​ត្រកូល​មក​ប្រើ​ត្រកូល​ខាង​ស្រី​វិញ​ មាន​ន័យ​ថា​គាត់​ក្លាយ​ជា​កូន​ចិញ្ចឹម និង​ជា​កូន​ប្រសារ​ និង​មាន​សិទ្ធិ​គ្រប់​គ្រង​មរតក​គ្រួសារ និង​មុខ​ជំនួញ​ទាំង​អស់។

ប្រពៃណីនេះ បន្តអនុវត្តរាប់​រយ​ឆ្នាំ​មក​ហើយ​នៅជប៉ុន ហើយ​ប្រហែល​ជា​បន្ត​អនុវត្ត​ទៅ​មុខ​ទៀត។  ម្ចាស់​ក្រុមហ៊ុន​សម្លឹង​មើល​បុគ្គលិក​ឆ្នើម បន្ទាប់​មក​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​ និង​ប្រគល់​ជំនួញ​ឲ្យ​គ្រប់​គ្រង​​បន្ត។

0 comments:

Post a Comment