ម្ដាយចាប់កូនញាត់ទ្រុងដូចសត្វ ពេលខ្លួនរវល់ទៅលេងបាល់
ស្ត្រីហុងកុងម្នាក់កំពុងធ្វើឲ្យមហាជនខឹងខ្លាំងក្រោយដឹងថា បានចាក់សោកូនតូចដាក់ទ្រុងពេលខ្លួនកំពុងរវល់ទៅលេងលើទីធ្លា សាធារណៈ។លោករៀបរាប់ថា ពេលម្ដាយខាងលើនាំកូនៗទៅទុកក្នុងទ្រុងចាក់សោជិត អ្នកស្រីបានដើរទៅលេងកន្លែងកម្សាន្ត រួចលេងបាល់បោះធ្វើមិនដឹង។ បើតាមប្រភពដដែល ទ្រុងនេះជារបស់អ្នកលេងបាល់បោះសម្រាប់ទុកឥវ៉ាន់ប៉ុណ្ណោះ។
លោក Leung បានថតរូប និងវីដេអូទុកក្នុងទូរសព្ទដៃដើម្បីព្រមានដល់អ្នកផ្សេងទៀត សម្រាប់ប្ដឹងប៉ូលិសពេលឃើញទិដ្ឋភាពបែបនេះ។ អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ទទួលបានការគាំទ្រច្រើនជាមួយឃ្លា ស្ដីបន្ទោសលើម្ដាយដោយសរសេរថា "ហេតុអ្វីត្រូវចាប់កូនឯងដាក់ទ្រុងដោយគ្រាន់តែទៅលេងកីឡា តើអ្នកជាម្ដាយចេះគិតឬទេ?”
0 comments:
Post a Comment