Saturday, March 4, 2017

មុខ​ជំនាញ​ច្បាប់ (Field of Law)


មុខ​ជំនាញ​ច្បាប់ (Field of Law)

ពេលនិយាយ ​ដល់​ជំនាញច្បាប់​ ម្នាក់​ៗ​មុខ​តែ​នឹង​ឃើញ​ដល់​ការងារ​ជា​មេ​ធាវី។ ជំនាញ​ច្បាប់​សិក្សា​យ៉ាង​ទូលាយ​អំពី​ទ្រឹស្តី​និង​ដំណើរ​ការ​ប្រព័ន្ធ​ ច្បាប់។ និស្សិត​នឹង​សិក្សា​អំពី​ច្បាប់​រដ្ឋប្បវេណី​ និង​ព្រហ្មទណ្ឌ។ ដោយសារ​តែ​ពិភព​លោក​មាន​ការ​ប្រែ​ប្រួល​ឆាប់​រហ័ស​ ហេតុ​នេះ​​ក៏​ត្រូវ​មាន​ច្បាប់​ថ្មី​ៗ​ដើម្បី​គ្រប់​គ្រង​លើ​បម្រែ​បម្រួល​ ទាំងនោះ​ដែរ។ និស្សិត​ច្បាប់​នៅ​ទូទាំង​ពិភព​លោក​នឹង​សិក្សា​ផ្តោត​សំខាន់​លើ​ផ្នែក​ឯកទេស ​ណា​មួយ​អាស្រ័យ​ទៅ​តាម​តម្រូវ​ជាក់​ស្តែង​ក្នុង​ប្រទេស​នីមួយ​ៗ​ ឧទាហរណ៍​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​អាច​នឹង​ផ្តោត​ជា​សំខាន់​លើ​ច្បាប់​ ពាក់​ព័ន្ធ​នឹង​អាស៊ាន។ មុខ​វិជ្ជា​សំខាន់​ៗ​ដែល​ត្រូវ​សិក្សា​រួមមាន៖

ច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​ពាណិជ្ជកម្ម ច្បាប់​អន្តរជាតិ ច្បាប់​សិទ្ធិ​មនុស្ស ច្បាប់​ការងារ ច្បាប់​កិច្ច​សន្យា​ ច្បាប់ធនាគារ ច្បាប់​រៀប​ចំ​ដែន​ដី​និង​នគរូបនីយកម្ម ។ល។

0 comments:

Post a Comment