មុខជំនាញសំណង់វិស្វកម្មស៊ីវិល (Field of Civil Engineering)
ជំនាញ
សំណង់ស៊ីវិល ជាជំនាញដ៏ទូលាយមួយសិក្សាទាក់ទិននឹង
ការរៀបចំផែនការ ការរចនា ការសាងសាង់ និងការថែរក្សាជួសជុល ផ្លូវ
អគារ ស្ពាន ទំនប់ទឹក ។ល។ និស្សិតដែលសិក្សាជំនាញសំណង់ស៊ីវិល
នឹងទទួលបានចំណេះបច្ចេកទេស សេដ្ឋកិច្ច ច្បាប់
និងចំណេះដឹងអំពីសម្ភារៈ។ ជំនាញសំណង់ស៊ីវិល
ជាជំនាញមួយដ៏សមស្របក្នុងបរិបទប្រទេសកំពុងអភិវឌ្ឍន៍ដែលទាមទារ
នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអគារលំនៅដ្ឋាន។
មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន៖
គំនូសវិស្វកម្មនិងធរណីមាត្រ មេកានិចវិសម្រាប់វិស្វិកម្ម
អគ្គិសនីក្នុងអគារ សម្ភារៈសំណង់ មេកានិចដី ជលវិទ្យា បច្ចេកវិទ្យាសំណង់
ការធ្វើគម្រោងនិងការរៀបចំការងារសាងសង់
ការប៉ាន់ប្រមាណតម្លៃសាងសង់ Auto CAD, Math CAD។ល។
ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពធ្វើការ៖
អ្នកម៉ៅការសំណង់ វិស្វករសំណង់ស៊ីវិល អ្នកគ្រប់គ្រងការសាងសង់
អ្នកត្រួតពិនិត្យអគារនិងការសាងសង់ អ្នកប៉ានតម្លៃសំណង់
អ្នកស្ទង់ស្រាវជ្រាវ កុងស៊ុលតង់សំណង់ ។ល។
0 comments:
Post a Comment