
១. អានសៀវភៅ ៖ អ្នកជំនាញបានអះអាងដូចៗគ្នាថា កិច្ចការចុងក្រោយបង្អស់ដែលបុគ្គលជោគជ័យធ្វើមុនគេង គឺអានសៀវភៅ។
២. ធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើបន្ត៖ ស្ងប់ ចិត្តគឺជាប្រការសំខាន់បំផុតដែលនាំឲ្យគេគេងលក់ស្កប់។ ហេតុនេះ ការធ្វើបញ្ជីកិច្ចការដែលមិនទាន់បានបញ្ចប់ដែលនឹងត្រូវធ្វើបន្ត នៅថ្ងៃក្រោយ គឺជាកត្តាល្អមួយដើម្បីឲ្យចិត្តជ្រះស្រឡះ។
៣. ចំណាយពេលជាមួយក្រុមគ្រួសារ៖ ប្រការសំខាន់មួយដែលគេគួរធ្វើមុនពេលគេង គឺចំណាយពេលវេលាជាមួយប្តី ប្រពន្ធ ឬលេងជាមួយកូន ឬសត្វចិញ្ចឹម។ នេះជាវិធីមួយដ៏ប្រសើរក្នុងការបង្កើនទំនាក់ទំនងក្នុងគ្រួសារ និងចែករំលែកបទពិសោធន៍ប្រចាំថ្ងៃ។
៤. ពិចារណាកិច្ចការដែលបានធ្វើកន្លងមកហើយ ឬសរសេរនូវរឿងរ៉ាវល្អៗបី បួនយ៉ាង ដែលជួួយលើកទឹកចិត្តឲ្យកាន់តែប្រសើរឡើង។
៥. សមាធិ៖ បុគ្គលជោគជ័យជាច្រើន ធ្វើសមាធិ ១០ នាទីមុនគេង។
៦. ផ្តល់អាទិភាពដល់ការគេងគ្រប់គ្រាន់៖ ដោយ សារភាពមមាញឹកក្នុងមុខរបរមនុស្សមួយចំនួន មិនបានទទួលទានដំណេកគ្រប់គ្រាន់ទេ។ សម្រាប់បុគ្គលជោគជ័យ គេតែងចាត់អាទិភាពឲ្យការគេង និងគេងឲ្យបានគ្រប់គ្រាន់ជានិច្ច។
៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គលជោគជ័យមិនធ្វើការងារមុនគេងទេ។ ពួកគេមិនបើកអ៊ីម៉ែល ឬព្យាយាមមិនពាក់ព័ន្ធជាមួយការងារមុនពេលគេងទេ។
៨. បង្កើតគំនិតវិជ្ជមាន៖ ទោះបីជួប រឿងអវិជ្ជមាននៅពេលថ្ងៃច្រើនយ៉ាងណាក៏ដោយ បុគ្គលជោគជ័យតែងកាត់ផ្តាច់ខ្លួនចេញពីគំនិតអវិជ្ជមានទាំងនោះ និងបង្កើតគំនិតវិជ្ជមានជំនួសវិញ។
៩. នឹកដល់ជោគជ័យថ្ងៃស្អែក
ប្រែសម្រួលដោយ គេហទំព័រ សាលារៀន salrean.com
0 comments:
Post a Comment